LEXUS នឹងចេញរថយន្តប្រភេទ RX ដែលមានកៅអី៣បាំងនៅខែតុលាខាងមុខនេះ

0
1060

សព្វថ្ងៃនេះប្រសិនបើអ្នកចង់បើករថយន្ត Lexus ប្រភេទ Crossover ដែលមានកៅអី៣ជួររឺ៣បាំងនោះ គឺមានតែប្រភេទ GX និង LX តែប៉ុន្នោះដូចជា LX570 ជាដើម។ ចំពោះអ្នកប្រាថ្នាចង់បានប្រភេទ RX ៣បាំងវិញនោះឆ្នាំនេះនឹងបានដូចបំណងហើយ។

Lexus មានគម្រោងនឹងបញ្ចេញ រថយន្តប្រភេទ RX Crossover ដែលមានកៅអី៣ជួរ ក្នុងព្រឹត្តិការណ៍ Tokyo Motor Show នៅខែតុលាខាងមុខនេះ។ រថយន្ត Lexus ប្រភេទ RX នេះជារថយន្តដែលលក់ដាច់បំផុតនៃត្រកូល Lexus ដែលមានដូចជា RX300, RX330, RX350, RX300h ជាដើម​ នឹងពង្រីកនូវជំនាន់ថ្មីដែលមានកៅអី៣ជួរពោលគឺបន្ថែមកៅអីមួយជួរខាងក្រោយបន្ថែមទៀត។

យោងទៅតាម Mag-X បានឲ្យដឹងថាប្រភេទ៣បាំងរបស់ RX នេះមានកន្លែងកង់សាគួរដូចគ្នាទៅនឹងប្រភេទ RX ធម្មតាដែរ តែនៅផ្នែកខាងក្រោយនឹងត្រូវពង្រីកបន្ថែមដើម្បីអាចដាក់ជួរទី៣បាន។ ចំពោះប្រភេទ៣បាំងនេះវារៀងថ្លៃបន្តិចដោយសារតែវាប្រើគែមរបស់រថយន្តធំ តែបើប្រភេទ RX​ នេះវិញអាចនឹងមានតម្លៃទាបចាប់ពី៤មុឺនដុល្លាសហរដ្ធអាមេរិចឡើងទៅ​ដើម្បីប្រឆាំងនឹងតម្លៃនៃប្រភេទរថយន្តបង្កើតកៅអី៣បាំងដែរដែលមានដូចជា Acura MDX, Land Rover Discovery និង Volvo XC90។ ទោះបីជាកៅអីនេះមិនប្រើរាល់ថ្ងៃក៏ដោយក៏អ្នកទិញពេញចិត្តនឹងកៅអីនេះដែរ។

Leave a Reply