FERRARI ចេញម៉ូដែល PORTOFINO ជំនួសម៉ូដែល CALIFORNIA

0
1267

រថយន្ត Ferrari California ចាប់ពីពេលចេញដំបូងមកវាបានដាក់លក់នៅលើទីផ្សាកាលពីឆ្នាំ២០១០មកម្ល៉េះដែលវាមានទម្ងន់ធ្ងន់ជាង Ferrari 599 GTB Fiorano ហើយមានកម្លាំងខ្សោយជាង Ferrari F430 ​ទៅទៀតក៏ប៉ុន្តែក្រោមការបើកសាកល្បងកន្លងមករថយន្តដែលមានម៉ាសុីនខាងមុខមួយនេះពិតជាប្រភេទ Gran Turismo ដែលសាកសមគ្រប់កាលៈទេសៈនៃការបើកបរមែន។

បន្ទាប់មកទៀត Ferrari បានធ្វើការ Update ទៅលើរថយន្តមួយនេះទើបធ្វើឲ្យមានការបង្កើតម៉ូដែលថ្មីមួយទៀតគឺ Ferrari California T ប៉ុន្តែពេលនេះក្រុមហ៊ុន​ Ferrari បានជំនួសម៉ូដែលទាំង២នេះដោយម៉ូដែលថ្មីមួយទៀតគឺ​ Ferrari Portofino។

អ្វីដែលយើងចាប់អារម្មណ៍ដំបូងគេនោះគឺកំពូលរថយន្ត​ Ferrari Portofino មួយនេះមានសភាពកាចជាងម៉ូដែល California និង California T ដែលស្ទាយនិងការរចនារបស់វាគឺវាជារថយន្ត Ferrari ដែលមានស្ទាយតពីដូនតាមក។ នៅខាងមុខវានេះវិញក្រុមហ៊ុន Ferrari បាន Update ម៉ាសុីន Twin-Turbo V8 របស់ម៉ូដែល California T ឲ្យមានកម្លាំងដល់ទៅ៥៩១hp។

ក្រុមហ៊ុន Ferrari បាននិយាយថាម៉ូដែល Portofino នេះអាចបង្កើនល្បឿនពី០ដល់១០០km/hប្រើថេរវេលាត្រឹមតែ ៣.៥វិនាទីតែប៉ុន្នោះហើយវាមានល្បឿនលឿនបំផុតដល់ទៅ៣២០km/h។ រថយន្តនេះមានកន្លែងសម្រាប់មនុស្សដល់ទៅ៤ឯណោះ។

នៅផ្នែកខាងក្នុងវិញវាមានអេក្រង់ទំហំ១០.២អុិញ ចង្កូតថ្មី និងប្រព័ន្ធបញ្ជាកៅអីប្រើប្រាស់អគ្គិសនីទាំង១៨។ រថយន្តជាប្រភេទរថយន្តបើកដំបូលបាន ហើយ Ferrari បាន Upgrade ម៉ាសុីនត្រជាក់ដើម្បីឲ្យអ្នករួមដំណើរមានភាពងាយស្រួលនៅពេលដែលដំបូលរថយន្តនេះបើក។ កំពូលរថយន្តមួយនេះនឹងធ្វើការសម្ពោធនៅខែក្រោយនេះក្នុងព្រឹត្តិការណ៍ Frankfurt auto show ចំពោះតម្លៃពួកយើងមិនទាន់ដឹងច្បាស់នៅឡើយទេប៉ុន្តែអ្នកជំនាញទាយថាវានឹងមានតម្លៃប្រហែល $២០០,០០០ ដូច Ferrari California T ដែរ។

Leave a Reply