ម៉ាករថយន្ដដ៏ល្បីឈ្មោះពីចក្រភពអង់គ្លេស Jaguar បានផលិតរថយន្ដប្រភេទ SUV លើកដំបូងរបស់ខ្លួន ម៉ូដែល Jaguar F-Pace ជាមួយនឹងការរចនាយ៉ាងពិសេសខុសគេ។ ចំណុចដ៏ពិសេសជាងគេនៃរថយន្ដនេះ គឺបើទោះបីជាវាជារថយន្ដ SUV ក៏ដោយ ប៉ុន្ដែវាអាចបើកបរជាលក្ខណៈរថយន្ដស្ព័របានទៀតផង ដោយសារតែវាបានច្របាច់បញ្ចូលគ្នា នូវបច្ចេកវិទ្យារថយន្តស្ព័រ Jaguar F-TYPE ដែលធ្វើឲ្យវាមានសមត្ថភាពខ្លាំង ដោយល្បឿនអតិបរមារបស់វា គឺ២០៧ គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយបង្កើនល្បឿនពី ០ទៅ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ត្រឹមរយៈពេល៥ ទៅ៦វិនាទី ប៉ុណ្ណោះ។ រថយន្តម៉ូឌែលនេះមានផ្ទៃខាងក្នុងធំទូលាយ និង ផ្ទៃខាងក្រោយមានទំហំដល់ ៦៥០ លីត្រ សម្រាប់ដាក់សម្ភារបានយ៉ាងទូលាយ។
លើសពីនេះ រថយន្តJaguar F-PACE គឺជារថយន្តដែលតួខ្លូនរបស់វា ផលិតឡើងពីលោហធាតុ ដែលគេសម្រាប់ផលិតសំបកយន្តហោះ ដែលគេហៅថាអាលុយមីញ៉ូម ដែលវាមានទម្ងន់ស្រាល ហើយស្វិតធន់នឹងសម្ពាធ។ ប្រព័ន្ធម៉ាស៊ីនរថយន្តJaguar F-PACEដំណើរការដោយប្រព័ន្ធសាំង ៣.០L និង បច្ចេកវិទ្យាទំនើបៗជាច្រើនដូចជា ប្រព័ន្ធព័ត៌មានកម្សាន្តទំនើប InControl Touch Pro អមជាមួយអេក្រង់ទំហំ ១០.២ អ៊ីង អ្នកអាចភ្ជាប់ Wi-Fi hotspot បានរហូតដល់ទៅ៨គ្រឿង អមដោយបន្ទះអេក្រង់ឡាស៊ែរ សម្រាប់បង្ហាញទិសដៅជារូប ៣D នៅលើកញ្ចក់ផ្នែកខាងមុខ អ្នកបើកបរ។ Activity Key គឺជាសោរឆ្លាតវៃ មិនជ្រាបទឹក ដែលអាចឲ្យអ្នកពាក់ជាប់កដៃរបស់អ្នក រាល់ពេលអ្នកហាត់កីឡា រឺ ហែលទឹក ដោយលោកអ្នកអាចទុកសោរ Original នៅក្នុងរថយន្តដោយសុវត្ថិភាព។
គួរបញ្ចាក់ផងដែរ រថយន្ដ Jaguar F-Pace ត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលមានអគារតាំងលក់ និងថែទាំជួសជុល នៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ព័ត៌មានលម្អិតពីរថយន្តប្រណីត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមទំនាក់ទំនង៖ ០២៣ ៨៨៨-៨១១ / ០៧០ ៩៩៩-១១១
គេហទំព័រ ផ្លូវការ៖ www.jaguarcambodia.com
ទំព័រ Facebook ផ្លូវការ៖ Jaguar Cambodia
ទំព័រ Instagram ផ្លូវការ៖ @JaguarCambodia