ក្ដៅៗ! មើលរាងថ្មី Mazda 6 2019 ទើបមកដល់ខ្មែរ ជាមួយប្រូម៉ូសិនយក្ស

0
1306

ក្រុមហ៊ុន Mazda Cambodia ដែលនាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group Co.,ltd បានបើកសម្ពោធរថយន្ត Mazda 6 សេរ៊ីឆ្នាំ ២០១៩ នឹងបង្ហាញរូបរាងថ្មីកាលពីយប់ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៨ ហើយ ក្នុងនោះអ្នកចូលរួមមានឱកាសឈ្នះរង្វាន់ iPhone X ព្រមទាំងមានការប្រកាសពីប្រូម៉ូសិនយក្ស។

បញ្ជាក់៖ ប្រូម៉ូសិនយក្ស! ក្លាយជាម្ចាស់រង្វាន់មាសសុទ្ធគ្រប់ៗគ្នាដោយគ្រាន់តែទិញរថយន្ត Mazda ម៉ូឌែលណាក៏បាន ឈ្នះរង្វាន់ធំ រហូតដល់ មាសសុទ្ធ ១គីឡូ ពី Mazda! ព័ត៌មានបន្ថែមសូមមកកាន់ទីតាំងបង្ហាញរថយន្ត Mazda គឺ៖

Mazda 6 ជំនាន់ថ្មីនេះ បំពាក់បច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជា៖

  • G-Vectoring Control ផ្ដល់លំនឹងក្នុងការបើកបរ និងកាត់បន្ថយពុលឡាន
  • កាមេរ៉ា ៣៦០ដឺក្រេ
  • Land Departure warning system ប្រព័ន្ធកំណត់គន្លងផ្លូវ
  • LED Day Running Light ភ្លើងលម្អពេលបើកបរពេលថ្ងៃ
  • Driving Attention Alert សញ្ញាប្រាប់ដំណឹងដល់អ្នកបើកបរ
  • Speaker ម៉ាក Bose ១០ គ្រាប់
  • Nappa Premium leather ពូកស្បែកពណ៌ស្រស់ស្អាត

លោកស្រី អ៊ុន កញ្ញា ប្រធានគ្រប់គ្រងទូទៅ HGB Auto Co.,ltd បាននិយាយថា Mazda ជារថយន្តរបស់ប្រទេសជប៉ុន ហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោកយូរមកហើយ ជាពិសេសលក់ដាច់ខ្លាំងនៅជប៉ុន អាមេរិក និងអូស្ត្រាលី ដោយបំពាក់បច្ចេកវិទ្យា Sky Activ ផ្ដល់ថាមពលខ្លាំង សន្សំសំចៃប្រេង និងកាត់បន្ថយការបញ្ចេញផ្សែងពុល។

ក្រៅពីរថយន្តទំនើបខាងលើ Mazda ក៏មានម៉ូដែលផ្សេងៗទៀតដូចជា Mazda Pick Up BT-50 Eclipse, Mazda CX-9, Mazda CX-5, Mazda CX-3, Mazda 6, Mazda 3, Mazda 2 និងប្រភេទឡានស្ព័រ Mazda MX-5។

ក្រុមហ៊ុន Mazda Cambodia ក៏បានប្រកាសពីការកែលម្អ Show Room សាខាទី ១ ស្ទើរតែទាំងស្រុងនៅដើមឆ្នាំក្រោយ ២០១៩ ដោយបំពាក់គ្រឿងសម្ភារៈទំនើបៗ អាហារភេសជ្ជៈជាច្រើនមុខ និងសេវាកម្មកាន់តែល្អ។

សម្រាប់ព័ត៌មានលម្អិត ទាក់ទងទៅ៖

  • Mazda សាខា ព្រះមុនីវង្ស អគារលេខ ៧៥៧ មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ និងទូរសព្ទលេខ095 999 599/ 023 988 881/ 023 977 771
  • Mazda សាខា ពោធិចិនតុង អគារលេខ ៣៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ និងទូរសព្ទលេខ 095 999 699/ 023 995 567/ 023 995 678 ៕

Leave a Reply