រថយន្ត GLC 250 4MATIC Coupe ជារថយន្ត SUV ដែលក្រុមហ៊ុន Star Auto Cambodia ទើបតែនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា។ បើតាមលោក ឡេង វន្ថា ប្រតិបត្តិករផ្នែកលក់របស់ក្រុមហ៊ុន Star Auto Cambodia ដែលទទួលសិទ្ធិនាំចូល ចែកចាយ និងដាក់លក់ផ្តាច់មុខនូវរថយន្ត Mercedes-Benz ប្រចាំប្រទេសកម្ពុជា។ ថ្មីៗនេះដែរ ក្រុមហ៊ុនបាននាំចូលរថយន្តប្រភេទ SUV ម៉ូឌែលថ្មីគឺ GLC 250 4MATIC Coupe ជារថយន្តដែលមានរាងកោងគូថខ្លី ស្អាត និងប្លែកដំបូងគេ នៅក្នុងត្រកូល GLC របស់ Mercedes-Benz។
លោក ឡេង វន្ថា បញ្ជាក់ដូច្នេះថា៖« GLC 250 4MATIC Coupe នេះវារូបរាងប្រណិតតែម្តង ហើយផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងឆើតឆាយ ថ្លៃថ្នូរតែម្តង ដែលជាប្រភេទរថយន្តម្យ៉ាងដែលមានរាងស្អាត ប្លែក ស័ក្តិសមសម្រាប់យុវវ័យដែលទាន់សម័យ ស៊ីវិល័យ ឬក៏គ្រួសារដែលមានសមាជិក៥នាក់»។
មិនត្រឹមតែមានរូបរាងប្រណិត ប្លែកគេ ហើយផ្នែកខាងក្រោយនៃរថយន្តនេះ មានលក្ខណៈធំទូលាយខ្លាំង ដែលអាចផ្ទុកសម្ភារបានច្រើនហើយនោះ រថយន្ត SUV ម៉ូឌែល GLC 250 4MATIC Coupe នេះ បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ក្រុមហ៊ុន Mercedes-Benz ដែលវាមានម៉ាស៊ីនតូចទេ គឺ២.០លីត្រ ប៉ុន្តែវាអាចបង្កើនកម្លាំងសេះ ដល់ទៅ២១១សេះ និងមានប្រអប់លេខចំនួន៩លេខ(វគ្គ) ។
ជាមួយគ្នានេះ GLC 250 4MATIC Coupe នេះ បានបំពាក់នូវបច្ចេកវិទ្យា 4MATIC ដែលជួយអោយវិលកង់ទាំងបួនផង និង ជាប្រព័ន្ធទប់លំនឹងផង។ បើទោះជាកង់ណាមួយជាប់ផុងរឺក៏បើកបរក្នុងស្ថានភាពផ្លូវលំបាកក៏រថយន្តដ៏ទំនើបមួយនេះអាចបើកបរទៅមុខបានយ៉ាងសុវត្តិភាព។
បន្ថែមលេីសពីភាពដ៏ប្រណិតនេះ រថយន្ត SUV GLC 250 4Matic Coupe បានបន្ថែមនូវ DYNAMIC SELECT Mode ដល់ទៅ៥ រួមមាន Eco, Comfort, Sport, Sport+, និង Individual ដែលអ្នកបើកបរអាចបើកបរនៅក្នុងក្រុងក៏បាន បើកបរក្នុងស្ថានភាពលំបាក មានជង្ហុកក៏បាន និងបើកបរជាលក្ខណៈប្រណាំងក៏បាន។ ហើយ GLC 250 4MATIC Coupe ក៏បានបំពាក់នូវប្រភេទអំពូលវ័យឆ្លាត (LDT Intelligent Light System ) ជាអំពូលវ័យឆ្លាតដែលភ្លឺច្បាស់ល្អ រ៉េតាមចង្កួតរថយន្តនៅពេលដែលអ្នកបើកបរបត់រថយន្ត ក្នុងពេលស្ថានភាពផ្លូវងងឹតក៏ដោយ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ឬទៅទស្សនារថយន្តដ៏ទំនើប និងប្រណិតនេះដោយផ្ទាល់ នៅទីតាំងក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ដែលស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែងមហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនដែលបានទទួលសិទ្ធិផ្តាច់មុខ ពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់គ្រប់ប្រភេទរថយន្ត Mercedes ប្រចាំនៅកម្ពុជា៕