Range Rover Velar ស៊េរី ២០១៨ កែ​រូបរាង​ថ្មី​កាលី​ប​ដាច់​គេ ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​គេបង្អស់

0
1170

​រថយន្ត​Range Rover Velar លក្ខណៈ​គ្រួសារ​(SUV)​ដ៏​ទំនើប​ស៊េរី​ឆ្នាំ​២០១៨​បានបង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​អគារ​តាំង​លក់​ផលិតផល​Jaguar និង​Land Rover​ដែល​នាំចូល​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​ដែល​ទទួល​សិទ្ធ​ចែកចាយ​ផ្តាច់មុខ​រថយន្ត Jaguar និង Land Rover​។ Range Rover Velar គឺជា​រថយន្ត​ស្ថិតនៅក្នុង​ត្រកូល​Range Rover​វា​ត្រូវបាន​ផលិតឡើង​យ៉ាង​ប្រណិត​សាក​សម​នឹង​ភាពទាន់សម័យ​នាពេល​បច្ចុប្បន្ននេះ​ផងដែរ​។ រថយន្ត​ថ្មី​សន្លាង​នេះ​ប្រវែង​តួ​រប​ស់វា​ស្ថិតនៅ​ចន្លោះ​រវាង​Range Rover Evoque​និង​Range Rover Sport​។​

​បច្ចេកវិទ្យា​ទំនើប​ដែល​ឈានមុខ​គេ​ត្រូវបាន​បំពាក់​លើ​រថយន្ត​Range Rover Velar អំពូល​LED​ពេញ​ចង្កៀង​ផ្នែក​ខាងមុខ​ហើយ​ស្តើង​ត្រូវ​ផលិត​លើកដំបូង​ពុំ​ធ្លាប់មាន​ក្នុង​ត្រកូល​Range Rover​។​ដៃ​ទ្វារ​ស្វ័យប្រវត្តិ​ទំនើប​ដំបូង​ត្រូវបាន​ផលិត​យ៉ាង​ពិសេស​ដែល​លូត​ចេញចូល​ដោយ​ស្វ័យប្រវត្តិ​នៅពេល​លោកអ្នក​ចាក់សោរ​រឺ​បើក​សោរ Activity Key ផ្តល់​ភាពងាយស្រួល​ដោយ​អនុញ្ញាតអោយ​ម្ចាស់​រថយន្ត​អាច​លេង​កីឡាហែលទឹក រត់​ហាត់ប្រាណ ឡើង​ភ្នំ​ដោយ​ពុំ​ចាំបាច់​ភ្ជាប់​សោរ​រថយន្ត​តាម​ខ្លួន​ទៀតឡើយ​។​

កម្លាំង​ម៉ាស៊ីន​ខ្លាំង Supercharged ៣.០​លីត្រ V6 ៣៨០HP ៨​លេខ​អូ​តូ​ដែល​លោកអ្នក​អាច​បង្កើនល្បឿន​ពី​០​ទៅ​១០០​ត្រឹមតែ​រយៈពេល​៥.៣​វិនាទី​ជាមួយនឹង​កង់​ទំហំ​២១​អ៊ីង​បែប​ស្ព័​រយ៉ា​ង​ស្រស់ស្អាត​ត្រូវ​បំពាក់​មកជា​មួយ លោកអ្នក​អាច​បើកបរ​បាន​ក្នុង​ជម្រៅ​ទឹក​រហូតដល់​៦៥០​មី​លី​មែត្រ បច្ចេកវិទ្យា​សម្លេង​របស់​ចក្រភព​អង់គ្លេស​(Meridian)​កំលាំង​១៦០០W​យ៉ាង​ពិ​រោះ​រួមជាមួយ​ប្រព័ន្ធ​InControl Touch Pro Duo LED ១០​អ៊ីង និង ការបញ្ជា​ឧបករណ៍​ផ្សេងៗ​ទៀត​យ៉ាង​រលូន កៅអី​ត្រជាក់​ត្រូវបាន​បំពាក់​យ៉ាង​ប្រណិត​ដែល​ផ្តល់នូវ​ផាសុខភាព​ក្នុងពេល​បើកបរ​។

​តួ​រថយន្ត​ត្រូវបាន​ផលិត​ដោយ​លោហៈធាតុ​អាលុយមីញ៉ូម​(​សម្រាប់​ផលិត​យន្តហោះ​)​ដែល​ស្វិត​ហើយ​ធន់​នឹង​ការប៉ះទង្គិច​(​រថយន្ត​មាន​សមត្ថភាព​ទំ​ពក់​សន្តោង​ដែលមាន​ទំងន់​រហូតដល់​២៥០០​គីឡូ ដែល​រាល់ពេល​លោកអ្នក​ត្រូវការ​សន្តោង​ម្តងៗ​រថយន្ត​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការបង្ហាញ​ពី​ទិសដៅ​សម្រាប់​ធ្វើការ​ថយក្រោយ​ដើម្បី​សម្រួល​ដល់​ការ​ថ្ពក់​យ៉ាង​ងាយស្រួល​)​ប្រព័ន្ធ​ការពារ​ការប៉ះទង្គិច​នៅ​ជុំវិញ​រថយន្ត ប្រព័ន្ធ​វាស់​សំពាធ​ខ្យល់​និង​ប្រព័ន្ធ​ចូល​ចត​រថយន្ត​ស្វ័យប្រវត្តិ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ការបើកបរ​។

Leave a Reply